ដើម្បីទទួលបានជោគជ័យក្នុងតួនាទីនេះ ជាទូទៅ CEO ត្រូវការជំនាញនិងគុណសម្បត្តិដូចខាងក្រោមៈ
១- ជំនាញភាពជាអ្នកដឹកនាំ៖ CEO ត្រូវតែបង្ហាញភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីធ្វើឱ្យបេសកកម្មរបស់អង្គភាពទទួលបានជោគជ័យ។
នេះរួមបញ្ចូលទាំងការផ្តល់ ទិសដៅ ចក្ខុវិស័យដែលអាចទាក់ទាញដល់អ្នកដើរតាមនិងគ្រប់ភាគីទាំងអស់ តាមរយៈការបង្ហាញពី
ទិដ្ឋភាពគ្រប់ជ្រុងជ្រោយ ដើម្បី ឲ្យភាពជាអ្នកដឹកនាំរបស់ខ្លួនទទួលបានជោគជ័យ។
២- ជំនាញធ្វើផែនការអាជីវកម្ម និងជំនាញវិភាគរបាយការណ៍ហិរញ្ញវត្ថុ៖ CEO ត្រូវរៀបចំផែនការឱ្យបានល្អនិងល្អិតល្អន់
និងត្រូវប្រាកដថាគោលដៅយុទ្ធសាស្ត្រនីមួយៗអាចវាស់វែងបានដោយផ្អែកលើតួលេខហិរញ្ញវត្ថុ និងទិន្នន័យមិនមែនហិរញ្ញវត្ថុចេញពីការវិភាគរបាយការណ៍អាជីវកម្ម របស់ខ្លួន។ ពួកគេ
ត្រូវចូលរួមវាយតម្លៃពីភាពជោគជ័យ និងការសំរេចគោលដៅរបស់អង្គការ។
៣- ជំនាញអន្តរបុគ្គល(Interpersonal skills)៖ នាយកប្រតិបត្តិចាំបាច់ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នកដឹកនាំដទៃទៀតនៅក្នុងក្រុមហ៊ុន និងទទួលបានពត៌មានគ្រប់ជ្រុងជ្រោយពីគ្រប់ផ្នែក ដើម្បីធ្វើការសម្រេចចិត្ត មិនស្ទាក់ស្ទើរឬមិនរួញរាទាក់ទងនឹងការសម្រេចចិត្តគោលដៅនិងទិសដៅយុទ្ធសាស្ត្រ។
៤- ជំនាញគ្រប់គ្រង៖ CEO ជាអ្នករៀបចំគូសវាសនូវនីតិវិធីធ្វើការក្នុងស្ថប័នទាំងមូល (Standard Operating Process-SOP)។ CEO ទទួលខុសត្រូវក្នុងការបង្កើតវប្បធម៌នៃការបន្តរៀនសូត្រដើម្បីជួយលើកកម្ពស់និងបង្កើនជំនាញនិងសមត្ថភាពរបស់និយោជិក។ នៅពេលដែលអ្នកអនុវត្តន៍កិច្ចការក្រុមហ៊ុនសំខាន់ៗបន្តរៀននោះនឹងមានភាពរីកចម្រើន ហើយអង្គភាពក៏នឹងទទួលបានជោគជ័យពិតប្រាកដ។
ដូច្នេះ CEO ត្រូវមានជំនាញច្បាស់លាស់ និងមានសម្មត្ថភាពគ្រប់គ្រាន់ព្រោះពួកគេជាអ្នកកាច់ចង្កូតក្រុមហ៊ុនទាំងមូល
បើកត្រូវផ្លូវឬបើកធ្លាក់ជ្រោះ៕
អត្ថបទដោយ៖
លោកគ្រូទីតូ
ឯកទេសយុទ្ធសាស្ត្រធុរកិច្ចអាជីព
Certified ACCA UK