ក្នុងរយៈប៉ុន្នានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាមានផុសផុលជាខ្លាំងទៅលើការសំរេចចិត្តលើការធ្វើជាម្ចាស់អាជីវកម្មដោយខ្លួនឯង ហើយក៏មានសាលាជាច្រើនបានបង្ហាញផ្លូវសម្រាប់ក្លាយជាសហគ្រិនជោគជ័យ។ ខ្ញុំសូមចូលរួមអប់អរសាទរចំពោះម្ចាស់អាជីវកម្មថ្មីដែលទទួលបានជោគជ័យនិងចូលរួមសោកស្តាយចំពោះសហគ្រិនមិនទាន់បានជោគជ័យ។
អត្ថបទនេះគឺដើម្បីសហគ្រិនដែលមិនទាន់បានជោគជ័យ។ មិនទាន់បានជោគជ័យមានន័យនឹងជោគជ័យនាពេលខាងមុខ។
សហគ្រិនថ្មីៗជាច្រើនបានសំរេចដើរចិត្តចូលទីផ្សាទៅតាមចិត្តនឹកចង់ មិនបានវិភាគអោយបានល្អិតល្អន់ ថាតើគួរយកផលិលផលប្រភេទណាដើម្បីជោគជ័យលើទីផ្សារ។
ការវិភាគមុនចូលទីផ្សាររបស់លោក Porter គាត់បានបង្កើតគំរូមួយ ដែលអាចមើលឃើញពីការប្រែប្រួលយ៉ាងឆាប់រហ័សលើទីផ្សារ និងថាតើវិស័យណាមួយ(Industries Sectors) ដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងគេ និងវិស័យណាដែលពិបាករកប្រាក់ចំណេញ។ មានប្រាំចំណុចត្រូវបានគាត់កំណត់ឲ្យជ្រើសរើសយកមកវិភាគ៖
១- ការគំរាមកំហែងរបស់អ្នកចូលទីផ្សាថ្មី ជាកក្តានាំអោយបាត់ចំណែកទីផ្សានិង ប្រាក់ចំណេញ។ អ្នកក៏ជាអ្នកចូលទីផ្សារថ្មីម្នាក់ដែរ តើអ្នកនឹងត្រៀមអ្វីខ្លះដើម្បីប្រយុទ្ឋជាមួយ គូរប្រគួតដែលកំពុងឈរលើទីផ្សារ។ មួយវិញទៀត បើវិស័យនោះកំពុងមានប្រជាប្រិយពីសំណាក់អ្នកប្រើប្រាស់ខ្លាំង នោះប្រាកដជានឹងមានអ្នកត្រៀមចូលទីផ្សាថ្មីច្រើនផងដែរ ដូច្នេះត្រូវមានយុទ្ឋសាស្រ្តរៀបរបាំងការពារ ដើម្បីបង្កការពិបាកដល់អ្នកត្រៀមចូលទីផ្សាថ្មីនោះ។ ចំណែកទីផ្សារនឹងកាន់រួមតូច បើមានអ្នកដើរចូលទីផ្សាថ្មីកាន់តែកុះករ។
២- ការគំរាមកំហែងរបស់ផលិតផលជំនួស៖ ផលិតផលជំនួសអាចបន្ថយតម្រូវការលើផលិតផលរបស់អ្នក ហើយនឹងនាំអោយផលិតផលរបស់អ្នកឈានដល់ការហួសសម័យកាលលែងមានអ្នកទិញ។ ផលិតផលជំនួសជាជំរើសផ្សេងមួយទៀត ដែលអ្នកប្រើអាចមិនប្រើផលិតផលយើង ឧទាហរណ៍៖ កម្លាំងអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អាចប្រើជំនួសកម្លាំងថាមពលម៉ាស៊ីនបាន។ អ្នកត្រូវថ្លឹងថ្លែងមើលថាតើកម្លាំងគំរាមកំហែងរបស់ផលិតផលជំនួស មកលើផលិតផលយើងមានកំរិតណា ដែលនឹងនាំអោយផលិតផលយើងលក់លែងដាច់។
៣- កម្លាំងអ្នកទិញ (អតិថិជន)៖ អ្នកទិញអាចទាញ តម្លៃលក់របស់អ្នកអោយចុះថោក និងទាមទាគុណភាពទំនិញខ្ពស់ ដែលជាហេតុបង្កអោយការលក់មិនបានចំណេញ។ បើវិស័យមួយមានអ្នកលក់ច្រើនពេក (អ្នកផ្គត់ផ្គង់ច្រើនលើទីផ្សារ) វានឹងបង្កអោយអ្នកទិញអាចផ្លាស់អ្នកផ្គត់ផ្គង់របស់យ៉ាងងាយ ដែលនាំអោយប្រាក់ចំណេញធ្លាក់ចុះ ឬខាត។
៤- កម្លាំងអ្នកផ្គត់ផ្គង់របស់អ្នក៖ អ្នកត្រូវទិញវត្ថុធាតុដើម ឬផលិតផលដើមពីរោងចក្រដើម្បីមកលក់បន្ត។ បើអ្នកអ្នកផ្គត់ផ្គង់របស់អ្នក មានមិនច្រើនទេ ពួកគេអាចបង្កើនថ្លៃលក់ ឬលេងជាមួយគុណភាពទំនិញ ដែលវាជះឥទ្ធពលដល់ថ្លៃលក់ចុងក្រោយ និងគុណភាពទំនិញរបស់អ្នក។ អ្នកគួរជ្រើសរើសវិស័យណាដែលមានអ្នកផ្គត់ផ្គង់ដើមច្រើន ដើម្បីធានាដល់ស្ថេរភាពថ្លៃលក់ និងគុណភាពទំនិញចុងក្រោយ ។
៥- ការគំរាមកំហែងពីការប្រគួតប្រជែងលើទីផ្សា៖ អ្នកត្រូវដឹងច្បាស់ពីកម្លាំងរបស់គូរប្រគួតប្រជែងដែលកំពុងឈរជើងនៅលើទីផ្សារ។ ពួកគេនឹងការពារទីផ្សាររបស់ពួកគេ ហើយនឹងវាយបកមកលើយើងវិញ ខណៈយើងព្យាយាមយកចំណែកទីផ្សាររបស់ពួកគេ។ អ្នកអាចវាយលុកលើចំណុយខ្សោយរបស់ពួកគេ ឬការធ្វេសប្រហែសលើចំណែកទីផ្សារណាមួយរបស់ពួកគេដែលមិនបានចាប់យក រួចប្រមូលកម្លាំងវាយយកទីផ្សារធំ។
បើវិស័យដែលអ្នកចង់ចូលនោះមានទីផ្សារចង្អៀត ឬត្រូវបានកាន់កាប់ទាំងស្រុងដោយគូរប្រជែងរួចហើយនោះ វានឹងធ្វើអោយអ្នកចំណាយអស់ធនធានយ៉ាងច្រើនលើផ្នែកទីផ្សារ បង្កអោយគ្មានប្រាក់ចំណេញ។
ជារួមមក មុនសំរេចចិត្ត ជ្រើសរើសផលិតផលថ្មីចូលក្នុងទីផ្សារ សហគ្រិនគប្បីវិភាគតាមគំរូនេះដើម្បីបន្ឋូបន្ថយហានិភ័យនៃការក្ស័យទុន។
ឧទាហរណ៍វិស័យមួយចំនួនដែលមាននៅលើទីផ្សាររួមមាន៖
អត្ថបទដោយ: Lecturer, Mr. Tito, អ្នកជំនាញឯកទេសយុទ្ធសាស្ត្រធុរកិច្ច
(Strategic Professional, ACCA UK)
ស្ថាបនិក: សមាគម BDA®, Blue™ Club for Start Up,
ubiz-room business consultant